• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar

Tech Random

Tech Random

  • Home
  • Privacy Policy
  • About
  • Contact Us

How to install VPS and connect into WireGuard in Windows

August 18, 2023 by admin

សម្រាប់អត្តបទមួយនេះខ្ញុំនឹង​ធ្វើ​ការ​បង្ហាញ​ពី​របៀបតំឡើង VPS Server នឹងការតភ្ជាប់ជាមួយ WireGuard នៅក្នុង​ប្រពន្ធ័ដំណើរការ Windows។ ប៉ុន្តែ​ជាដំបូង​ខ្ញុំ​សូមធ្វើការ​ពន្យល់អំពី

អ្វីទៅជា VPS?

VPS មកពីពាក្យពេញថា Virtual Private Server ដែល​ជាប្រភេទ​ម៉ាស៊ីនកុំព្យូទ័រ​ Server សុប្បនិមិត្ត​ ដែល​យើង​អាច​ធ្វើការ​ទិញ​ជាកញ្ចប់​សេវាកម្ម។ ហើយ​ម៉ាស៊ីន VPS មានច្រើនប្រភេទ និង​មានទីតាំងច្រើនកន្លែង​។ ចំពោះអត្ថប្រយោជន៍នៃម៉ាស៊ីន VPS គឺយើង​នឹងទទួលបាន​កញ្ចប់ម៉ាស៊ីនកុំព្យូទ័រ១ ដែលមានកម្រិតល្បឿន​តាម​តម្លៃ, ទទួលបាន​ Public IP មួយទៅតាមទីតាំងដែលយើង​ជ្រើសរើស។

អ្វីទៅជា VPN?

VPN មកពីពាក្យពេញថា Virtual Private Network ដែលមាន​វាតួនាទីក្នុងការ​ការពាក្យ​ប្រពន្ធ័ Network របស់​អ្នកតាមរយៈ Public IP។​

VPN ដំណើរការបែបមិច?

VPN ដំណើរការដោយ​ធ្វើការបំលែង IP ពិតប្រាកដរបស់អ្នកប្រើ មកទទួលយក Public IP មួយទៀត​ដែលមាន​ទីតាំងផ្សេងពីទីតាំងពិតប្រាកដរបស់អ្នក​ប្រើ។

ធ្វើដូចម្តេច​ទើប​អាចប្រើប្រាស់ VPN បាន?

ទី១ ប្រើប្រាស់កម្មវិធីដែល​ផ្តល់សេវាកម្ម VPN ដែលមានដូចជា៖

  1. NordVPN
  2. Surfshark
  3. ExpessVPN

ទី២ ប្រើប្រាស់ Proxy ដើម្បីបំឡែង Public IP តាមរយៈកម្មវិធី Open Source VPN មួយចំនួន។ ចំនុចនេះក៏យើងត្រូវ​ធ្វើការទិញសេវាកម្ម Public IP ដែរ។

ទី៣ យក VPS អោយដើរតួជា VPN Server ដោយឆ្លងកាត់កម្មវិធី Open Source VPN មួយចំនួន។ ចំនុចនេះក៏យើងត្រូវទិញ VPS ដែរ។

សម្រាប់អត្ថបទនេះខ្ញុំនឹង​រៀប​រាប់ពី៖

  • ការបង្កើត VPS
  • ការ install Ubunut Server
  • ការ install WireGuard
  • ការ connect VPS

សម្រាប់ក្រុមហ៊ុនដែលលក់ VPS ខ្ញុំសូមណែនាំ Vultr ។

បើលោក​អ្នកមាន​គណនីយក្នុង Vultr ហើយអាចធ្វើការ Login បាន។

ប្រសិនបើលោកអ្នកមិនទាន់មានគណនីក្នុង Vultr លោកអ្នកធ្វើការបង្កើតបានដោយឥតគិតថ្លៃ។

នៅពេលធ្វើការ Login រួចហើយ យើងនឹង​ឃើញផ្ទាំងបែបនេះ បន្តរមកទៀតចុចលើ Button Deploy ហើយ​យើង​ពាក្យ Deploy New Server។

ហើយជ្រើសរើសយក Cloud Compute

បន្តរយើងអាចយក Intel High Performance ឬក៏ Intel High Frequency ជ្រើសរើសយក១ណាក៏បានដែរ។ ក្រោយពីជ្រើសរើសប្រភេទម៉ាស៊ីន VPS ហើយ យើងអាចរើសទីតាំងម្តង ចំពោះទីតាំងអាស្រ័យលើយើងចង់បាន។

បើចង់បាននៅ America ហើយក្រុង Atlanta អាចជ្រើសរើសតាមនឹងបាន។

រួចរើសប្រភេទប្រពន្ធ័ដំណើរការ ខ្ញុំសូមណែនាំយក Ubuntu Server ដោយសារវាធ្វើអោយម៉ាស៊ីន Server យើងដើរលឿន។

ខាងក្រោមជ្រើស​កម្រិតកម្លាំងម៉ាស៊ីន Server វាមានតាមកម្រិត និងតម្លៃ។ តែត្រឹម $6 ក្នុង១ខែគឺសមរម្យក្នុងការប្រើប្រាស់ ហើយតភ្ជាប់ជាមួយ WireGuard បានច្រើនឧបករណ៍ដែរ។

ចុងក្រោយបិត Auto Backups ដើម្បីចំនេញបាន $1 ក្នុង១ខែ តែបើលោកអ្នកចង់បើកក៏បើកទៅ។

រួចបំពេញឈ្មោះនៃម៉ាស៊ីន VPS របស់យើង ហើយចុច Button Deploy Now ជាការស្រេច។

រងចាំប្រហែល១នាទី យើង​នឹងទទួលបាន​ម៉ាស៊ីន VPS មួយដូចរូបខាងក្រោម៖

កំណត់សំគាល់៖

  • IP Address គឺជា Public IP ដែលយើងត្រូវការយក​មកប្រើប្រាស់នូវពេលយើង​ធ្វើការ Remote ទៅកាន់ Server។
  • Username និង Password សម្រាប់ម៉ាស៊ីន VPS របស់យើង​ ប្រើប្រាស់នូវពេលយើង​ធ្វើការ Remote ទៅកាន់ Server។
  • នឹងព័ត៌មានផ្សេងៗទៀតដែលទាក់ទងនឹងម៉ាស៊ីន VPS របស់យើង។

ក្រោយពីរៀបចំម៉ាស៊ីន VPS ហើយ យើងត្រូវការ​ធ្វើការ Remote SSH ពីម៉ាស៊ីនកុំព្យូទ័រយើងប្រើប្រាស់សព្វថ្ងៃទៅកាន់ VPS តាមរយៈ SSH ដោយប្រើប្រាស់កម្មវិធី Windows Terminal នៅក្នុង Windows។

បើយើងអត់ទាន់មាន យើងអាចធ្វើការ Install បាន​នៅក្នុង Microsoft Store។

បន្តរធ្វើការបើក Terminal

ហើយវា commend: ssh root@ip address vps រួចចុច Enter

ហើយវាពាក្យ yes

បន្តធ្វើការបំពេញលេខសំងាត់ Password VPS ដោយយើងអាចធ្វើការ Copy ហើយចុច Right Click លើ Mouse នៅក្នុងផ្ទាំង Terminal។

បញ្ជាក់៖ password វាមិន​បញ្ហាអក្សរអ្វីទេនៅក្នុងផ្ទាំង Terminal ទោះបីយើងវាយលេខសំងាត់ រឺ Past Password តែបើយើងបំពេញហើយគ្រាន់តែចុច Enter ជាការស្រេច។

ឥឡូវយើងបាន​ធ្វើការ Remote SSH ចូលទៅកាន់ VPS យើងបានសម្រេចហើយ បន្តរមកទៀតយើងគ្រាន់តែធ្វើការវាយ commend: apt-get update && apt-get upgrade ហើយចុច Enter៕

ខាងក្រោមចុច Enter

ខាងក្រោមចុច Enter

នៅពេលបញ្ចប់ការ Update VPS ហើយ យើងបន្តរធ្វើការ Install Package WireGuard ទៅកាន់ VPS របស់យើង។ ដោយយើងគ្រាន់តែ past commend:

wget https://git.io/wireguard -O wireguard-install.sh && bash wireguard-install.sh

បំពេញដូចខាងក្រោម៖

  • Ports
  • Name
  • 6

ហើយចុច Enter

ហើយចុច Enter

រូបភាពខាងក្រោមបង្ហាញថាយើង​បានបញ្ចប់ដំណើរការ Install Package WireGuard នៅក្នុងម៉ាស៊ីន VPS យើងហើយ។ បន្តរមកទៀតយើង​ធ្វើការចម្លង file config ដោយគ្រាន់តែវាយ commend: vi [name file config].conf

ហើយធ្វើការ Select រួចចុច Ctrl + C

បន្តរបើកកម្មវិធី Notepad

ហើយធ្វើការ Past ដោយចុច Ctrl + P ហើយធ្វើការរក្សាទុក Ctrl + S ដោយដាក់ឈ្មោះដែលមាន extension [.conf]

ដល់វគ្គ Install Client WireGuard នៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់យើង ដោយចូលទៅ Download កម្មវិធី WireGuard អោយត្រូវជាមួយនឹងប្រពន្ធ័ដំណើរការនៅក្នុងកុំព្យូទ័ររបស់អ្នក។

ខ្ញុំប្រើ Windows ចឹងខ្ញុំ Download Windows Installer

Download ហើយ យើងគ្រាន់តែធ្វើការ Install កម្មវិធី WireGuard។ ពេល install ចប់វានឹង​ចេញផ្ទាំងដូចរូបខាងក្រោម៖

បន្តរចុចលើពាក្យ Add Tunnel ហើយធ្វើការស្វែងរក file config ដែលបានចម្លងចេញពី VPS ហើយយើងរក្សាទុកតាមរយៈកម្មវិធី Notepad នោះ។

ក្រោយពីយើង Import file confi ហើយ​ផ្ទាំងកម្មវិធី WireGuiard នឹងចេញព័ត៌មានដូចរូបខាងក្រោម ក្រោយមកទៀតយើង​ធ្វើការបើកកម្មវិធី Brower ដើម្បីតេសមើល IP របស់យើង​ថាតើ​វា​ស្ថិតនៅប្រទេសណា​ ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ Whoer។

ដូចរូបខាងក្រោម IP របស់ខ្ញុំនៅប្រទេសកម្ពុជា ដោយសារខ្ញុំមិនទាន់ចុច Activate កម្មវិធី WireGuard។

នៅពេលខ្ញុំចុច Activate កម្មវិធី WireGuard ហើយខ្ញុំធ្វើការ Refresh Browser នោះ​ម៉ាស៊ីនកុំព្យូទ័ររបស់ខ្ញុំនឹងចាប់យក Public IP ចេញពីម៉ាស៊ីន VPS ដែលមានទីតាំងតាមម៉ាស៊ីន VPS ដែលខ្ញុំបានទិញពី Vultr។

Related Posts

  • How to disable Windows Defender?

    This article I will show you how to disable windows defender for temporary. Why do…

  • How to Download Windows 10 Official

    In this article, I will show you how to download Windows 10 ISO from official…

  • Where to Buy Windows 10 Pro License Key

    With this article, I will show you where can we buy Windows 10 Pro License…

Filed Under: Tips and Tricks Tagged With: MMO, VPN, VPS, Vultr

Primary Sidebar

Categories

  • Download
  • Tips and Tricks

Recent Posts

  • How to install VPS and connect into WireGuard in Windows
  • How to put Overlay information in Game-Play with MSI Afterburner
  • How to make Bootable Windows 11 in USB Flash?
  • How to Download Windows 11 (ISO) Official
  • Where to Buy Windows 10 Pro License Key

Tags

Bootable Windows License MMO MSI Afterburner Overlay VPN VPS Vultr Windows Windows 10 Windows 11 Windows Defender

Copyright © 2025